👉យានដ្ឋាន ណារឿន មានប្រវត្តិការងារតាំងពីឆ្នាំ២០០២មកម្ល៉េះប៉ុន្តែមិនទាន់ចេះប្រើFacebook។
👉ពេលនោះខ្ញុំ ណារឿន បានរស់នៅខេត្តកំពតនឹងរៀនផ្នែកElectronic ( ជួសជុលវិទ្យុ នឹង ទូរទស្សន៍) នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវះខេត្តកំពត ក្នុដឆ្នាំ2002 ហើយក៏រៀនបានបញ្ចប់វគ្គសិក្សា បងប្រុស សុបិន្ត (BL Garage) គាត់បានហៅឡើងមកទីក្រុងភ្នំពេញដើម្បីបន្តធ្វើជាកូនជាងរបស់គាត់ដែលគាត់បានបើកធ្វើជំនាញខាងភ្លើងរថយន្តនៅការាស់យានដ្ឋាន (អង្គរថ្មី) មានទីតាំងនៅ ផ្លួវ242 កែង នឹង ផ្លូវជាតិលេខ១ នៅម្តុំស្តុបពេទ្យចិន ក្រោយហាង គុយទាវ ស្រ៊ុនហេង ទល់មុខយានដ្ឋាន (សេង ហេង) ដែលមានបើកដល់សព្ធថ្ងៃ។
បន្ទាប់ពីធ្វើការងារជាងមួយឆ្នាំខ្ញុំបានបន្តទៅរៀនត្រេនសាកល្បងលទ្វភាពជាមួយឡានដោយផ្ទាល់ដោយចេញបែកពីបងប្រុស សុបិន្ត (BL Garage) ទៅសុំការងារនៅផ្លូវលេខ70
( ផ្លូវទំនប់ទួលគោក) សុំធ្វើដោយយកកំរៃសេវាកម្មបន្តិចបន្តួចពីការលក់គ្រឿងរបស់ម្ចាស់កន្លែងហើយខ្ញុំជាអ្នកប្តូរជូនភ្ញៀវក្នុង កន្លែងលក់គ្រឿងយីហោ ( តាស្វិត) ជិតសាលាវិចិត្រសិល្បះចាស់ នឹង ស្តាយ់ចាស់ ពីមុន។
👉បន្ទាប់ពីបានមួយឆ្នាំទៅ២ឆ្នាំខ្ញុំបានត្រលប់មកវិញជួលការាស់បើកនៅកន្លែងយានដ្ឋាន គីរីរម្យ ផ្លួវលេខ 278 (ដែលសព្ធថ្ងៃបើកជាកន្លែងហាង បុផ្ផាគីរីរម្យ សព្ធថ្ងៃ) បានមួយរយះក៏បន្តទៅជួលបើកនៅ ការាស់លាងទឹក ស្នុកឃឺ 168 ក្រោយក្រសួងទេសចរណ៍ចាស់បន្តទៀត។
បានមួយរយះក្រោយមកបងប្រុសសុបិន្ត (BL Garage) បានឯកភាពគ្នាសុំអោយខ្ញុំបន្តការស្រាវជ្រាវរៀនសូត្របន្ថែមជាមួយបងមេជាងល្បីនៅភ្នំពេញមួយរូបជំនាញខ្លាំងខាងភ្លើង មានកម្មវិធីជួសជុល( Repair manuals)ច្បាស់លាស់ មានស្កេនទំទើប (Scanner Tools) នឹង ស្របពេលនោះឡានCamryស្វិត Camry ហើម មានចូលមកមួយមួយហើយមានបញ្ហាលោតឆែក (Check) ពោង( SRS) នឹង ហ្វាំងអូតូ មាទិច ( ABS) ហើយខ្ញុំនៅមិនទាន់ចេះ
ហេតុដូចនេះហើយខ្ញុំក៏សំរេចចិត្តតាមបងប្រុស សុបិន្ត (BL Garage)
ទៅសុំបន្តការសិក្សាស្រាវជ្រាវមួយរយះជាមួយមេធំ ហើយក៏បានសុំគាត់បញ្ចប់ការសិក្សាបន្ទាប់បានមួយរយះហើយក៏មកបន្តស្រាវជ្រាវ់ហាត់រៀនតាមកម្មវិធីជួសជុល (Repair Manual) បន្ទាប់នៅដែរក៏មានឡានឆ្លាម(Camry 97ឡើង សេរី2000) នឹង ឡាន High
Lander 01 នឹង Lexus Rx300 99 ចូលមកបន្ទាប់ក៏ស្រាវជ្រាវមកជួលការាស់នៅ ក្រោយវត្តព្រះ ពុទ្ធមានបុណ្យ ហើយក៏ជួលបានការាស់ យានដ្ឋាន ឡៅ យីន ទល់មុខកន្លែងធ្វើជួសជុលសុីម៉ាំង តាឆាយ ។ នឹងធ្វើបានមួយរយះក៏បន្តទៅជួលនៅកន្លែងផ្សេងទៀតជាច្រើនកន្លែងនៅក្នុងទឹកដីផ្សារដេប៉ូ ហើយក៏បន្តធ្វើជាប់នៅកន្លែងលាងទឹកក្រោយវត្តព្រះពុទ្វដដែលដោយនៅទីនោះបានប្រុសម្នាក់គាត់អោយខ្ញុំធ្វើការយកកំរៃហើយបានលក់គ្រឿងដូចនៅទួលគោកពីមុនដែរ ហើយក៏បន្តនៅកែរៀបតំលើងសេរីតាមចិត្តកម្មង់របស់ភ្ញៀវនឹងរបស់បងប្រុសម្ចាស់កន្លែង ក្នុងពេលនោះមានការងារអ្វើដូចជា:
#. កែតំលើងដាក់ ABS ឡានឆ្លាម កែភ្លើងឡើងអូតូសេរី2000
#. កែតំលើងដាក់ ABS ឡាន បាលែន2002, ឡើង XLE ឡើង ពោង08 , ឡើងកៅអីពូកចុច...។ល។
កែលេខដៃ ទៅ លេខអូតូ, កែកញ្ចក់រវៃ ទៅ កញ្ចក់ចុច មាន Auto, កែឡានhigh lander ពីធម្មតាទៅ Limited ហើយ មានពូកចុចសងខាង មានពោង០២ កែអោយមានពោង០៤ កែអោយមានហ្វ្រាំងកៀប, នឹងមានកែដុំ ABS Prius អោយត្រូវដាក់បានជាមួយឡាន Camry Hybrid 07 ផងដែរ, ហើយក៏មានកែCamry 07 SE, CEទៅ LEទៅ XLE,
No comments:
Post a Comment